Thursday, October 14, 2010

Cambodia's Hell Prison

គុកទួលស្លែងជាអតីតវិទ្យាល័យមួយដ៏ធំមួយក្នុងចំនោមវិទ្យាល័យដ៏ទៃទៀតក្នុងទីក្រុងភ្នំពេញនៅសម័យរាជានិយមនិងសាធារណះរដ្ឋកម្ពុជា។វិទ្យាល័យមួយនេះធ្លាប់មានសិស្សមកសិក្សារៀនសូត្រជាង២ពាន់នាក់ក៏ប៉ុនេ្តនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥កងទ័ពខ្មែរក្រហមបានវាយលុកចូលទីក្រុងភ្នំពេញហើយជំលាសប្រជាជនជាង២លាននាក់អោយចាកចេញពីទីលំនៅរបស់ខ្លួនហើយទៅបំរើអោយអង្ការបដិវតន៏ខ្មែរក្រហម។វិទ្យាល័យទួលស្លែងត្រូវបានខ្មែរក្រហមយកធ្វើជាគុកហើយដាក់ឈ្មោះថាមន្ទីរឃុំឃាំងs21រឺគុកទួលស្លែងហើយគុកនេះត្រូវបានគ្រប់គ្រងដោយលោកកាំងអីចអ៌ីវ​ហៅឌុច​។គុកនេះសំរាប់ចាប់មនុស្សមកពីគ្រប់ខេត្តក្រុងយកមកសួរចំលើយហើយយកទៅធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុតហើយយកទៅសំលាប់ចោលខ្លះយកទៅបោះចូលក្នុងអណ្តូងស្លាប់។មានមនុស្សយ៉ាងហោចណាស់៣០០០នាក់បានស្លាប់បាត់បង់ជីវិតនិងរាប់រយនាក់ត្រូវបានធ្វើទារុណកម្ម៊។គុកនេះត្រូវបានចុះបញ្ជីដោយអង្កាបតិកភណ្ឌពិភពលោក។

No comments:

Post a Comment